កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ សូមជម្រាបសួរ ទទួលស្វាគមន៍ គ្រប់សាសន៍ជួបជុំ លើដែនបុរី មកទស្សនា ទាំងប្រុសស្រី បើកជើងមេឃថ្មីទទួលទេសចរ ទីក្រុងស្អាត សុវត្ថិភាព គ្មានគួប្រៀបសេវាយើងល្អ រមណីដ្ឋានយើងក៏បវរ ល្អផូរផង់ How do you do And how are you Welcome to Cambodia Cambodia! Cambodia We serve you best What do you want ជម្រាបសួរ ជម្រាបសួរ សួមស្វាគមន៍មកកម្ពុជា Happy to see you here Cambodia! កម្ពុជា កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ Cambodia! Cambodia! Kingdom of Wonder សាកលដឹងឭ ល្បីរន្ទឺ ល្បីរន្ទឺ កេរ្តិ៍ឈ្មោះខ្មែរល្បាញល្បី ល្បីសុសសាយ កេរ្តិ៍ឈ្មោះខ្មែរល្បី ល្បីល្បាញណាស់ បរទេសអបអរសាទរ ជាតិថ្កុំថ្កើងដូចមហានគរ យើងឆ្លាក់ផ្តាំងថ្ម ឲ្យចេះញញឹម យើងឆ្លាក់រូបអ្នក ដាក់ក្នុងបេះដូង ភាសាខ្មែរ ទឹកចិត្តខ្មែរ មុខមានស្នេហ៍ញញឹមស្រស់ល្អ រស្មីនៃវប្បធម៌អង្គរចាំងភ្លឺថ្លា
កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ សូមជម្រាបសួរ ទទួលស្វាគមន៍ គ្រប់សាសន៍ជួបជុំ លើដែនបុរី មកទស្សនា ទាំងប្រុសស្រី បើកជើងមេឃថ្មីទទួលទេសចរ ទីក្រុងស្អាត សុវត្ថិភាព គ្មានគួប្រៀបសេវាយើងល្អ រមណីដ្ឋានយើងក៏បវរ ល្អផូរផង់ How do you do And how are you Welcome to Cambodia Cambodia! Cambodia We serve you best What do you want ជម្រាបសួរ ជម្រាបសួរ សួមស្វាគមន៍មកកម្ពុជា Happy to see you here Cambodia! កម្ពុជាកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ Cambodia! Cambodia! Kingdom of Wonder សាកលដឹងឭ ល្បីរន្ទឺ ល្បីរន្ទឺ កេរ្តិ៍ឈ្មោះខ្មែរល្បាញល្បី ល្បីសុសសាយ កេរ្តិ៍ឈ្មោះខ្មែរល្បី ល្បីល្បាញណាស់ បរទេសអបអរសាទរ ជាតិថ្កុំថ្កើងដូចមហានគរ យើងឆ្លាក់ផ្តាំងថ្ម ឲ្យចេះញញឹម យើងឆ្លាក់រូបអ្នក ដាក់ក្នុងបេះដូង ភាសាខ្មែរ ទឹកចិត្តខ្មែរ មុខមានស្នេហ៍ញញឹមស្រស់ល្អ រស្មីនៃវប្បធម៌អង្គរចាំងភ្លឺថ្លា រស្មីហង្សមាស ចេញ VOL ថ្មីទៀតហើយ គឺ RHM CD Vol 425 ស្រីស្រស់ក្មេង RHM CD Vol 426 អស្ចារ្យណាស់សង្សារខ្ញុំ ហើយនឹង TOP MAN VOL 03 សង្ហាមិនដល់គេ SD VOL 110 លើកទីមួយដែលបងសុំយំ សូមអញ្ចើញទាញយកបានហើយនៅក្នុងផ្កក់នេះ សូមអរគុណ

วันอาทิตย์ที่ 4 เมษายน พ.ศ. 2553

ពង្សាវតារ​ខ្មែរ


និពន្ធ​ដោយៈ សម្ដេច​ព្រះសង្ឃរាជ ជួន ណាត

១. ខ្មែរ​អើយ ចូរ​ចាំ​ជាក់​ថា​​​​ តាម​សាវតារ ជាតិ​ខេមរា ធ្លាប់​តែ​ថ្កើង ​ ទឹក​ដី​ខ្មែរ​ធំ ទូលំ​ទូលាយ
សព្វសាយ​រុងរឿង គេ​ឯង តែង​លើក​តម្កើង តម្កល់​ជាតិ​យើង ចាត់​ទុក​ឡើង​ជា​ជាតិ​ច្បង ។
២. អារ្យធម៌ ខ្ពង់ខ្ពស់​ឆើតឆាយបាន​ចេញ​ផ្សព្វផ្សាយ គ្រប់​ទិស​ទាំង​ឡាយ ចុង​បូព៌ាសាសនា​សិល្បៈ
ចម្លាក់​វិចិត្រ គំនិត​សិក្សា តន្ត្រី​ទស្សនវិជ្ជា ព្រះ​ពុទ្ធ​សាសនា ជា​គោលការណ៍​ខ្មែរ​ផ្សាយ​ទៅ ។
៣. ខ្មែរ​អើយ ចូរ​ស្ដាប់​សាវតារ ដែល​បាន​ចរចា បញ្ជាក់​ប្រាប់​ថា ពូជ​ខ្មែរ​​ថ្កើង តាំង​ចិត្ត​ឲ្យ​មាំ
ខិតខំ​ប្រឹង​វេញ បញ្ចេញ​តម្កើង តម្លៃ​​នៃ​ជាតិ​ខ្មែរ​យើង ឲ្យ​បាន​រុងរឿង ជា​ថ្មី​ឡើង​តាម​សាវតារ ។

កំណាព្យព្រះគុណម៉ែ


•ធម្មជាតិលំអរទ្វីបលោកា....................បុប្ផាលំអរសត្វលោកិយ
កម្មផលលំអរសត្វលោកិយ...............សិរីលំអរជនសប្បុរស។
•ជីវិតកើតមកតែងជួបទុក្ខ....................កើតទុក្ខអផ្សុកពុំសុខសោះ
មោះកម្មអកុសលសល់ជាគ្រោះ..........រលាស់ពុំចេញដេញពុំទៅ។
•កំនើតអប្បាយហៅសែនយ៉ាប់...........យ៉ាប់ហួសសាសព្ទអោយបានត្រូវ
ព្រោះកម្មអកុសលសល់ជាផ្លូវ............ខ្លួនធ្វើខ្លួនត្រូវទទួលយក។
•បើកើតជាមនុស្សហៅសំនា...............បុណ្យព្រេងធ្លាប់សាងមកបានខ្ពស់
កុសលជាផ្លូវត្រូវកើតមនុស្ស..............មានស័ក្កមានយសខ្ពស់អាត្មា។
•បុណ្យអោយមកកើតក្នុងពោះមនុស្ស....ដែលមនុស្សឯងនោះគឺមាតា
អ្នកមានគុណក្រៃហួសពណ៍នា........គណនាត្រារាប់អោយស័ព្ទបាន។
•ចិញ្ចឹមបីបមថ្នមថ្នាក់ថែ.....................រាល់ថ្ងៃរាល់ខែគ្មានស្រាកស្រាន
មេត្តាចូលជោគក្មុងសន្តាន...............ប្រោសកូនកល្យានអោយផុតក្ស័យ។
•ដូចនេះម៉ែមានគុណច្រើនណាស់....គុណនោះច្រាលច្រាស់លើសអ្វីៗ
ប្រថពីថាធ្ងន់ហួសឧប្បមី..................គង់ចាញ់គុណថ្លៃនៃមាតា។
•ព្រោះតែកូនម៉ែទ្រាំលំបាក................ធ្វើការឥតស្រាករាល់ថ្ងៃខែ
ធ្វើការប្តូរប្រាក់នឿយឥតល្ហែ............តែនៅស៊ូទ្រាំខំប្រឹងប្រែង។
•ចិញ្ចឹមរក្សាដោយចិត្តស្មោះ..............បំបៅទឹកដោះខ្សោះខ្លូនឯង
ប្រាណស្គមរីងរៃរំពៃក្រែង................កូនម្តាយសង្រេងផុតទុក្ខភ័យ។
•បំប៉នចំនីសព្វប្រការ.........................គ្រឿងបរិភោគក្តាមិនខ្វះអ្វី
សំលៀកបំពាក់ល្អថ្មីៗ......................អោយកូណប្រុសស្រីល្អនិងគេ។
•ពេលខ្លះម៉ែស៊ូអត់ងងុយ...................រវល់រកលុយគ្មានទំនេរ
ពេលខ្លះអត់បាយពោះទទេរ............ដឹងទេម៉ែទ្រាំព្រោះអ្នកណា។
•ម៉ែស៊ូតែអត់គ្រប់បែបយ៉ាង...............ខ្លួនប្រាណល្ហិតល្ហៃស្ទើរមរណា
ទោះទុក្ខលំបាកកំរិតណា.................ចិត្តមិនរុញរារាល់យប់ថ្ងៃ។
•នេះហើយសន្តានធាតុពិតម៉ែ...........ចិត្តឥតប្រួលប្រែឥតកាឡែ
កូនគួររលឹកគិតយប់ថ្ងៃ....................កុំប្រមាថព្រះគុណម៉ែ។
•ពាក្យថាម៉ែសែនមានន័យ................មានគុណច្រើនក្រៃហួសឧប្បមា
ព្រោះលោកជាព្រហ្មជាអាចារ្យ.......ជាទេវតានិងអរហន្ត។
•ជាធនាគាបើកថវិកា........................ជាម្លប់ឆ័យ្យាសែនសុខសន់
ជាទីសំណាក់គេចអាសន្ន...............ជាទីបន់ស្រន់បានរួចគ្រោះ។
•ម៉ែអោយកំនើតកើតជីវិត................អោយទំនុកចិត្តដោយចិត្តស្មោះ
ម៉ែអោយគ្រប់យ៉ាងគ្មានគិតសោះ..អោយគ្មានលោះយប់ថ្ងៃអាស្រ័យកូន។
•ពេលកូនឈឺម៉ែព្យាបាល................ចាំអភិបាលថ្នាក់ថ្្នមកូន
ម៉ែលំបាកកាយស៊ូថ្វាយខ្លួន............ទោះជីវិតសូន្យក៏ត្រូវស៊ូ។
•ពេលកូនធំវ័យវឌ្ឈនាកា រ...............ម៉ែជូនកូនទៅសាលាអោយរៀនសូត្រ
ក្រេបចំនេះមានគំនិតគិតខុសត្រូវ....អាចរស់នៅក្នុងសង្គមសមសក្តា។
•ឧបត្ថមគ្រឿងឧបភោគបរិភោគ......បំបាត់ទុកសោកដោយអាហារ
ស្តីប្រលោមលួងលោមបុត្រភ្ញា......អោយកំលាំងចិត្តរាល់យប់ថ្ងៃ។
•កូនណាសាងបាបកម្មនិងម៉ែ..........កូននោះឯងដែកូនអប្រិយ
កូនវាយម៉ែកូនជេរម៉ែកូនកាឡៃ.....ទឹកភ្នែកម៉ែស្រក់រាល់ថ្ងៃព្រោះកូនល្ងង់។
•ទឹកភ្នែកម៉ែស្រក់ហូរព្រោះកូនបាប....ទឹកភ្នែកម៉ែស្រក់ដាបព្រោះកូនយំ
ឃ្នងធ្វើកេរត្តិ៍ឈ្មោះអោយបាត់បង់...បាត់ខូចលិចលង់លិចលែងឡើង។
•ទឹកភ្នែកម៉ែស្រក់លើផែនប្រថពី.......ដួងចិត្តម៉ែវក់វីក្តៅដូចភ្លើង
ព្រោះកូនអប្រិយចិត្តចចើង.............ចចើកឥតក្រែងចិត្តមេបា។
•ទោះយ៉ាងណាម៉ែនៅតែអាណិត....ចិត្តម៉ែតែងគិតដល់កូនសព្វទិវា
រឹះរកល្បិចល្បោយជួយបុត្រភ្ញា........អោយរួចកម្មពាគ្រានេះម្តង៕

วันเสาร์ที่ 3 เมษายน พ.ศ. 2553

ប្រវត្តិសង្ខេបរបស់លោក ស៊ីន ស៊ីសាមុត



ប្រវត្តិសង្ខេបរបស់លោក ស៊ីន ស៊ីសាមុត
លោក ស៊ីន ស៊ីសាមុត កើតនៅស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ លោក មានទេពកោសល្យពីកំណើត ដោយមាន សំលេងពីលោរោះ ពិសេស និងចូលចិត្តសិល្បៈតន្ត្រី ចំរៀងតាំងពីកុមារភាពម៉្លេះ ។
ស៊ីន ស៊ីសាមុត ចាប់កាន់ឧបករណ៍ភ្លេង តាមរយៈឪពុកធំរបស់គាត់ ហើយបានចូលប្រឡូកដូចជា ៖ ពិធីមង្គល ការ បុណ្យប្រពៃណីជាតិខ្មែរ និងពិធីផ្សេងៗតាមការអញ្ជើញរបស់អតិថិជន ។ ដោយការយល់ឃើញរបស់ ឪពុក-ម្តាយ ថាសង្គមជាតិខ្មែរពីជំនាន់នោះមិនឱ្យតម្លៃទៅលើអ្នកសិល្បៈ។ ដូច្នេះហើយលោកទាំងពីរក៏បាន ហាមឃាត់ លោក ស៊ីន ស៊ីសាមុត មិនឱ្យចូលប្រឡូកក្នុង វិស័យ សិល្បៈ។ លោក ស៊ីន ស៊ីសាមុត បានសំរេចចិត្ត ទុកចំណង់ចំណូល ចិត្តរបស់គាត់ មួយឡែក។ បន្ទាប់ពីលោកប្រឡងជាប់វិញ្ញាបនបត្រ័មធ្យមសិក្សានៅខេត្ត ស្ទឹងត្រែង លោកបានមក បន្តការសិក្សានៅភ្នំពេញ ហើយបានប្រឡង ជាប់មុខវិជ្ជាពេទ្យ រួចចាប់ យកជំនាញ ពេទ្យរហូតបានក្លាយខ្លួនជាគ្រូ ពេទ្យមួយរូប នៅក្នុងឆ្នាំ ១៩៥៣ ដើម្បី បំពេញបំណងរបស់ឪពុកម្តាយ ។ក្នុងអំឡុងឆ្នាំ ១៩៥១ ពេលដែលលោកកំពុងសិក្សាមុខវិជ្ជាពេទ្យ ជាមួយគ្នានោះផងដែរលោកក៏បានបង្កើត ក្រុមតន្ត្រីមួយក្រុមឈ្មោះ ព្រះច័ន្ទរស្មី មានសមាជិកចំនួន ០៩ រូប។ មិនយូរប៉ុន្មានក្រោយមកក្រុមតន្ត្រីរបស់ លោកទទួលបាន នូវការគាំទ្រពេញនិយមពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងក្រុងភ្នំពេញ។ ដោយមានភាពល្បីល្បាញនេះនៅដើមឆ្នាំ ១៩៥៣ ក្រុមតន្ត្រីរបស់លោកត្រូវបានវិទ្យុជាតិអញ្ជើញឱ្យចូលប្រគុំរួមគ្នាជាមួយក្រុម តន្ត្រី វិទ្យុ ជាតិឈ្មោះ រាជសីហ៍ ។ លោក ស៊ីន ស៊ីសាមុត បានរៀបការនៅឆ្នាំ ១៩៥៥ ជាមួយនិងកញ្ញា ខាវ ថងញ៉ុត ដែលមាន សញ្ជាតិខ្មែរកាត់ឡាវ ដែលត្រូវជាបងប្អូនជីតួតមួយរបស់លោក ។
តាមរយៈសំលេងដ៏ពិរោះរបស់លោកដែលលេចត្រដែតលើសពីអ្នកចំរៀងដ៏ទៃទៀត តាមការផ្សាយរបស់ វិទ្យុជាតិនៃក្រសួងឃោសនាការ បានធ្វើអោយពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋានមានការចាប់អារម្មណ៍ដល់សំនៀង និងទឹក ដៃនិពន្ធរបស់លោកដែលចេញមានលក្ខណៈសាមញ្ញទាន់សម័យ។ ទន្ទឹមនឹងសំនៀងដ៏ស្រទន់ ដែលពិបាកនឹងរក អ្នកចំរៀងដ៏ទៃទៀតមកប្រៀបប្រដូចនោះហើយ ប្រជាពលរដ្ឋខ្មែរក៏កាន់តែមានការយកចិត្តទុកដាក់ស្តាប់នូវបទ ចំរៀងរបស់លោកច្រើនឡើងៗ ផ្ទុយទៅវិញឪពុកក្រោយ និងម្តាយរបស់លោកបែរជាខឹងសម្បារយ៉ាងខ្លាំង នៅពេលបានលឺសំលេងរបស់លោកតាមវិទ្យុផ្សាយម្តងៗ។ គាត់បាន និយាយថា ៖ អញខំរកលុយកាក់អោយវាទៅ រៀនពេទ្យ ហេតុអីក៏វាច្រៀងឯណោះទៅវិញ ។ ទោះបីវិជ្ជាជីវៈដែល ផុសចេញមកពីនិស្ស័យពិតៗ របស់ខ្លួនផ្ទុយ ទៅនឹងទស្សនៈរបស់ឪពុកម្តាយយ៉ាងណាក៏ដោយ ក៏លោក ស៊ីន ស៊ីសាមុត នៅតែបន្តការងារតាមចំណង់ចំណូល ចិត្តរបស់លោកជាធម្មតាដដែល។
ដោយសារសម្លេងដ៏ក្រអួនរបស់លោក ស៊ីន ស៊ីសាមុតកាន់តែពិរោះ ឈ្មោះរបស់លោកកាន់តែលេចត្រដែតលើ សួនសិល្បៈ ក្រោយមួយឆ្នាំប៉ុណ្ណោះ លោកក៏ត្រូវព្រះមហាក្សត្រយានី (ព្រះមាតាសម្តេចព្រះនរោត្តមស៊ីហនុ) ហៅអោយចូលធ្វើការនៅក្នុងក្រុមតន្ត្រីព្រះរាជទ្រព្យ (តន្ត្រីប្រចាំរាជវាំង) រហូតដលឆ្នាំ ១៩៧០។ លោក ស៊ីន ស៊ីនសាមុត ពុំត្រឹមតែអាចច្រៀងបានតែបទសម័យប៉ុណ្ណោះទេ តែថែមទាំងអាចច្រៀងបានទាំងបទបុរាណ មហោរី... ថែមទៀត។ លក្ខណៈពិសេលពីធម្មជាតិ និងការព្យាយាម ទោះបីជាលោកមានទេព្យកោសល្យខ្ពស់ទាំង ការច្រៀងទាំងការនិពន្ធ បទភ្លេងយ៉ាងនោះហើយក៏ដោយ ក៏លោក ស៊ីន ស៊ីនសាមុត នៅតែខិតខំព្យាយាម ហ្វឹកហាត់ដោយខ្លួនឯងនៅក្នុងបន្ទប់របស់គាត់ជារៀងរាល់យប់។ ភាគច្រើនណាស់ ដែលគាត់ខិតខំពត់សម្លេង របស់គាត់ជាមួយនឹងម៉ង់ដូលីនមួយរហូតដល់ម៉ោង ១ – ២ អាធ្រាត្រ។ បងបង្កើត លោក ស៊ីន ស៊ីនសាមុត ក៏មាន ការកោតសសើរប្អូនប្រុសរបស់គាត់ដែរនៅត្រង់ថាៈ បើលោក ស៊ីន ស៊ីសាមុតអង្គុយកន្លែងណាតែមួយភ្លែត គាត់ អាចតែងបទចំរៀងបានភ្លាម បើគាត់ទៅស្រុកណា ខេត្តណា ពេលត្រឡប់មកវិញនឹងមានបទចំរៀងនៅទីនោះ ជាបន្តបន្តាប់ ។
លោក ស៊ីន ស៊ីសាមុតចេះច្រៀង និងនិពន្ធបានច្រើនប្រភេទនៃតន្ត្រីណាស់ តាំងពីតន្ត្រី សម័យ បុរាណ បាសាក់ ចាប៉ី អាយ៉ៃ បទមហោរី ៘ គាត់តែងតែយកបទនិពន្ធរបស់លោក វ៉ោយ ហូរ និង លោក ហាស់ សាឡន ។ ក្រៅពីលក្ខណៈពិសេសខាងលើរបស់លោក ស៊ីន ស៊ីសាមុតមុននេះ គឺលោកនៅមានករណីល្អៗជាច្រើនទៀត ដូចជា មានចរិតស្លូតបូត មានគំនិតអាណិតអាសូរដល់មនុស្សក្រខ្សត់ណាស់… ហើយលោកជាមនុស្សម្នាក់មានពាក្យសំដី ប្រាកដនិយមណាស់ៈ (បើនិយាយម៉ាត់ណា គឹម៉ាត់នឹង) ។
ពេលចប់សង្គ្រាមខែ មេសា ឆ្នាំ ១៩៧៥ លោក ស៊ីន ស៊ីសាមុត ក៏ដូចជាប្រជាពលរដ្ឋដ៏ទៃទៀតដែរ ត្រូវពួកខ្មែរ ក្រហមជំលៀសអោយចេញពីភ្នំពេញ។ លោកធ្វើដំណើរតាមផ្លូវជាតិលេខមួយ តែត្រូវបែកបងប្អូនបង្កើតនៅពេល ទៅដល់ត្រង់ម្តុំដីឥដ្ឋ។ បងប្អូនគាត់បបួលគាត់អោយទៅតំបន់ ២២ដែរ តែគាត់ពុំព្រមឆ្លងទន្លេទៅជាមួយទេ។ ការបែកបាក់បងប្អូនក៏ចាប់ផ្តើមពេលនោះទៅ។
លោក ស៊ីន ស៊ីសាមុត បានបន្សល់ទុកនៅកូនប្រុសម្នាក់ គឺលោក ស៊ីន ចាន់ឆាយ៉ា ដែលកំពុងបន្តមរតក ជាអ្នកចំរៀងស្នងពីឪពុករបស់លោក។ ឯបងប្អូន ២ នាក់ទៀតក្នុងចំណោមបងប្អូនបង្កើត ៤ នាក់ (ប្អូនប្រុសម្នាក់ស្លាប់ក្នុងជំនាន់ ប៉ុល ពត) ។